19
March, 2026
ECO Event
សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់អង្គការទស្សនៈពិភពលោក ដែលបានសហការ និងគាំទ្រក្នុងការផ្គត់ផ្គង់ពូជទា សម្រាប់ចែកជូនដល់គ្រួសារងាយរងគ្រោះ ក្នុងគោលបំណងលើកកម្ពស់ជីវភាពរស់នៅរបស់សហគមន៍ និងផ្គត់ផ្គង់ស៊ុតទា ដើម្បីពង្រឹងអាហារូបត្ថម្ភសម្រាប់កុមារ នៅគោលដៅដូចជា ខេត្តបាត់ដំបង បន្ទាយមានជ័យ សៀមរាប ព្រះវិហារ និងឧត្តរមានជ័យ។
ស៊ុតទា ជាប្រភពអាហារដែលសម្បូរទៅដោយប្រូតេអ៊ីន វីតាមីន និងសារធាតុរ៉ែសំខាន់ៗ ដែលមានតួនាទីសំខាន់ក្នុងការលើកកម្ពស់ការលូតលាស់រាងកាយ និងការអភិវឌ្ឍខួរក្បាលរបស់កុមារ។ ការទទួលទានស៊ុតទាជាប្រចាំ អាចជួយពង្រឹងអាហារូបត្ថម្ភ និងលើកកម្ពស់សុខភាពទូទៅរបស់កុមារ ព្រមទាំងសមាជិកគ្រួសារផងដែរ។
កសិដ្ឋាន អិលស៊ីឌីស៊ី អេកូ ហ្គ្រីន ជាកសិដ្ឋានចិញ្ចឹម និងផលិតពូជទាគុណភាពល្អ សម្រាប់ផ្គត់ផ្គង់ជូនកសិដ្ឋាន និងប្រជាកសិករ ទូទាំងព្រះរាជាណាចក្រកម្ពុជា។
សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកកាន់យើងខ្ញុំតាមសារខាងក្រោម ឬលេខទូរស័ព្ទ៖ 093 233 455 / 098 888 958