19
March, 2026
ECO Event
សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ ឯកឧត្តមបណ្ឌិត Kao Tach ប្រធានសមាគមបណ្តាញកសិករតេជោ និងជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ដែលបានផ្តល់ទំនុកចិត្ត និងតែងតាំងយើងខ្ញុំជាប្រធានអនុវិស័យសង្វាក់ផលិតកម្មទា។
ក្នុងឱកាសនេះផងដែរ ឯកឧត្តមប្រធានបានអនុញ្ញាតចែករំលែកអំពីយុទ្ធសាស្ត្រអភិវឌ្ឍវិស័យទានៅក្នុងប្រទេស ដោយអនុវត្តតាមយន្តការត្រីវិស័យ រួមមាន កសិករ ក្រុមហ៊ុនឯកជន និងគ្រឹះស្ថានហិរញ្ញវត្ថុ។ តាមរយះការផ្តួចផ្តើមនេះ គឺពិតជាផ្តល់ប្រយោជន៍ដ៏ប្រសើរសម្រាប់កសិករ ជាពិសេសកសិដ្ឋានចិញ្ចឹមក្នុងប្រទេស។
ជាចុងក្រោយ ឯកឧត្តមប្រធានបានផ្តល់អនុសាសន៍ និងការណែនាំដ៏មានតម្លៃបន្ថែម ស្តីពីយន្តការ និងទស្សនវិស័យសម្រាប់ការអភិវឌ្ឍវិស័យទានៅក្នុងប្រទេសកម្ពុជា។